ដើម្បីផ្តល់ចំណេះដឹងភាសាអង់គ្លេសដល់សិស្សានុសិស្ស សាលារៀនអន្តរទ្វីបអាមេរិកាំង បានបញ្ចូលនូវកម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីថ្នាក់ក្រោមមត្តេយ្យ សិក្សា រហូតដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅខ្មែរ។ លើសពីនេះ សាលាមានកម្មវិធីសិក្សាល្អៗ ព្រមទាំងគ្រូមានសមត្ថភាព និងបទពិសោធន៍ខ្ពស់ក្នុងការបង្រៀនធ្វើអោយសិស្សចេះស្តាប់ និយាយ អាន និងសរសេរបានយ៉ាងល្អ និងស្ទាត់ជំនាញ។
